ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ។
ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ។  កិច្ចប្រជុំប្រព្រឹត្តទៅនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង  ព្រមទាំងមន្ត្រីពាក់មួយចំនួនទៀត។  ឯកឧត្តម កិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយឱ្យបានកាន់តែខ្ពស់។  ជាក់ស្តែងផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ត្រូវបានបើកកិច្ចប្រជុំពិគ្រោះយោបល់ នាពេលនេះដើម្បីទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដើម្បីឱ្យស៊ីសង្វាក់គ្នារវាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល សម្រាប់ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។  ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន មាណែត ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ និងផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ស្រមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤  ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ កើតចេញពីគ្រោះមហន្តរាយ។  ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកក្នុងពិធីនោះថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួលឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។  ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា «ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ចូលរួមកាត់បន្ថយហានិភ័យ ដើម្បីការកសាងភាពធន់នៅគ្រប់វិស័យទាំងអស់នៃសង្គម និងផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសរបស់យើងអាចទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះថ្នាក់នានាដោយធម្មជាតិ និងមនុស្ស និងជួយដល់ការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយនោះផងដែរ»។  ឯកឧត្តមទេសរដ្ឋមន្ត្រី  ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ  កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក៕  

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤

ទីក្រុងហូជីមិញ, ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំគណៈប្រតិភូ សមាគមអតីតយុទ្ធជនកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ត្រី ង្វៀន មិញ ហ័ង ប្រធានសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ។  

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម សូមផ្ញើសាររំលែកទុក្ខថ្វាយសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសាររំលែកទុក្ខថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ នៅក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា មានក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថា ការយាងចូលព្រះទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញ នៅព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុត លះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន។ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កិច្ចប្រជុំស្តីពីដំណើរការកសាងផែនការសកម្ម​ភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨
ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១​នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីដំណើរការកសាងផែនការសកម្ម​ភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨។  ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដើរតួនាទីជាផែនទីបង្ហាញ ផ្លូវសម្រាប់ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំនីមួយៗ ដើម្បីសម្រេចឱ្យបាននូវកម្មវិធីអាទិភាពទាំង ១៨ ដែលបានដាក់ចេញ។ ជាពិសេសផែនការនេះរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរួមគ្នាអនុវត្តវិធានការការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់មុខសញ្ញាដែលមានស្រាប់ និងមុខសញ្ញាគ្រោះថ្នាក់ថ្មីៗដែលកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ដូច្នេះហើយ នៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក៏បានកំណត់ គោលដៅយុទ្ធសាស្រ្តចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តក្នុងរយៈពេល៥ឆ្នាំបន្តឆ្នាំ២០២៤-២០២៨។  

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង
ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

(ស្ទឹងត្រែង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសមាជិកគណៈអចិន្រ្តៃយ៍ ស.អ.ក. តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង។

ប្រកាសទទួលស្គាល់ប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តរតនគិរី, លោកវរសេនីយ៍ឯក មុយ សុផាត ជំនួសលោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី
ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានអញ្ជើញប្រកាស ផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី។ ពិធីប្រកាសនេះធ្វើឡើងនៅសាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់។ តាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់លោកវរសេនីយ៍ឯក មុយ សុផាត ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគីរី ជំនួសលោកឧត្តមសេនីយ៍ទោ ខាំ ស៊ុក ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី។ សំណេះសំណាលនាឱកាសនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ លោកថា «ការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ ទន្ទឹមនោះ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា»។ ជាមួយនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងាររបស់ខ្លួនឱ្យបាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់តួនាទី របស់អតីតយុទ្ធជនឲ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។ ជាពិសេសសូមឱ្យសមាគមអតីតយុទ្ធជនខេត្តក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូន គ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូនឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន៕

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ
ថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន  នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ នៅទីស្នាក់ការ ក្នុងរាជធានីបាងកក ព្រះរាជាណាចក្រថៃ ។ ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម  ទេសរដ្ឋមន្ត្រី និង គណៈប្រតិភូ  នាពេលនេះ។ បន្ថែមពីនេះ អគ្គនាយក អតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជា និង សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ។ ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរ ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី 《ភាពជាដៃគូរដើម្បីសន្តិភាព និងវិបុលភាព》 ទៅជា 《 ភាពជាដៃគូរយុទ្ធសាស្រ្ត》 ។  ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការបង្កើត អនុស្សារណៈយោគយល់គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ជាពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជា គុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា ថៃ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។ ទន្ទឹមជាមួយគ្នានេះដែរ, ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និង ដោះស្រាយលើបញ្ហាជាឤទិភាព សំខាន់ ៗ  របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ ប់វិស័យ រួម ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី អតីត យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង បង្កើន ស កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក កម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅ របស់  ប ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ ន ការគាំ ពា រ  សុខភាពនិងការឧបត្ថម្ភសម្ភារ ចាំបាច់ ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ ស្រា យការងារ មុខរបរ ការផ្តល់សម្បទាន ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ ពួ កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ ជីវភា ព គ្រួ សារឱ្យកាន់តែល្អប្រសើរ ៕  

ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង តំណាងឯកឧត្តម គីម វីរៈ អគ្គលេខាធិការគ.ជ.គ.ម. បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការវាយតម្លៃប៉ាន់ប្រមាណតម្រូវការ ក្នុងការកសាងផែនការយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពនៅថ្នាក់ជាតិ និងក្រោមជាតិ ”
ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង តំណាងឯកឧត្តម គីម វីរៈ អគ្គលេខាធិការគ.ជ.គ.ម. បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការវាយតម្លៃប៉ាន់ប្រមាណតម្រូវការ ក្នុងការកសាងផែនការយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពនៅថ្នាក់ជាតិ និងក្រោមជាតិ ” ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ ដោយមានការចូលរួមពី មន្ត្រីតំណាងមកពីកម្មវិធីស្បៀងអាហារពិភពលោក(WFP) និងមន្ត្រីមកពីនាយកដ្ឋានទាំង៦នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងមន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តចំនួន៨ខេត្តផងដែរ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងកសិកម្ម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកនៅរដូវប្រាំង
ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹកនារដូវប្រាំងខាងមុខនេះ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា «សម្ដេចបានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឲ្យរដូវប្រាំងឆ្នាំនេះ ​អូសបន្លាយពេលយូរ»។ បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមានផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអន្ដរាគមន៍​ ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហា ដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះ ទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះ ស្រូវឡើងថ្លៃ ហើយកសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា អាកាសធាតុកើនកម្តៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសា ដល់ដើមខែឧសភា។ ក្រសួងក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕  

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងឆាប់ជាសះស្បើយពីជំងឺ
ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដួលក្នុងបន្ទប់សម្រាក ហើយត្រូវបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាមាតាមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនពិការ ជនចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ព្រមទាំងរួម ចំណែកលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គម លើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបមក។ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាឧត្តមស្វាមី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕