កងកម្លាំងអន្តរាគមន៍បានរៀបចំសម្ភារៈជួយសង្គ្រោះ និងរថយន្ត ដើម្បីត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការស្ដីទី កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាថ្នាក់លើ។ មេបញ្ជាការស្ដីទី កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់ឆ្នាំតែងតែរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវការកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងស្មារតីរួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ វរសេនីយ៍ឯក ប៉ែន សុគន្ធ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀប កងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ត្រៀម២៤ម៉ោងលើ២៤ម៉ោង រង់ចាំអនុវត្តបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ  

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤
ថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋបាលខេត្តក្រចេះ ប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយប្រព័ន្ធ១២៩៤   ព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ប្រាក់ គឹមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុង ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ផ្លាស់ប្តូរការផ្តោតលើការឆ្លើយតបទៅការអនុវត្តអភិក្រមសកម្មភាពមុនគ្រោះអាសន្ន និងកាកសាងភាពធន់” និងកម្មវិធីផ្សព្វផ្សាយដង្ហែរក្បួនយុទ្ធនាការជាសាធារណៈ ដើម្បីបង្ហាញពីការចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីផលប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ១២៩៤ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរៀបចំឡើងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ និងគាំទ្របច្ចេកទេសដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។   ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តស្រុកក្រុង មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អង្គការដៃគូពាក់ព័ន្ធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅសាលមហោស្រពខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

កសិករទូទាំងប្រទេស អាចទូរស័ព្ទទៅលេខ ១២៨៩ ដើម្បីស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម ដោយឥតគិតលុយ
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ កសិករនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវការការផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម អាចទំនាក់ទំនងទៅលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃពីអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ បើទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ក្នុងប្រព័ន្ធក៏ដោយ។នេះបើតាមសេចក្ដីប្រកាសរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលCNC ទទួលបាន។ក្នុងសេចក្ដីប្រកាសនោះ តម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ លេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕ ​អត្ថបទ៖ វឿន សាវុធ

ប្រជាកសិករនៅខេត្តព្រៃវែង បញ្ចេញស្នាមញញឹម ខណៈតម្លៃស្រូវលក់ចេញឱ្យឈ្មួញ ក្នុង១គីឡូក្រាម ចាប់ពី ១,២០០រៀល ដល់ ១,២៥០រៀល
ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

(ព្រៃវែង)៖ ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង បានបញ្ចេញស្នាមញញឹម ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ ឡើងថ្លៃខ្ពស់គួរសម ដោយ១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផលិតកម្មដំណាំស្រូវរដូវវស្សា (គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣) អនុវត្តបានលើផ្ទៃដី ព្រោះសរុប ២៥៤,៦៤៧ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១០១,៨៦% នៃផែនការ ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុន ទាបជាង២,៩៥៩ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលស្រូវស្រាលដើមរដូវអនុវត្តបាន ៦០,៥៦០ហិកតា ស្មើនឹង២៣,៧៨% នៃផ្ទៃដីអនុវត្តបាន ២៥៤,៦៤៧ហិកតា បរិមាណផលសរុប ២៦៦,៥៦៣តោន។   លោកបានបញ្ជាក់ថា បរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សរុបមានចំនួន ១,៤៩៥,៧២៩តោន(រួមទាំងស្រូវឆ្លងកាត់) តម្លៃស្រូវជាមធ្យម៖ ស្រូវ IR50404 តម្លៃ១ ២០០រៀល/គីឡូក្រាម ស្រូវ OM5451 តម្លៃ១ ២៥០រៀល/គីឡូក្រាម ចំណូលសរុប ៣៦៣,៩៥៣,៦៨៦ដុល្លារ។ ទន្ទឹមនឹងការឡើងថ្លៃតម្លៃស្រូវនេះប្រជាពលរដ្ឋក៏បានលើកឡើង អំពីតម្លៃជី ប្រេង ក៏បានឡើងថ្លៃដែរ ដូច្នេះការចំណេញបានតិចតួចប៉ុណ្ណោះ តែក៏គ្រាន់បើជាងមុនខ្លះដែរ។ សូមបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាព ក្រុមជួយសង្គ្រោះ ក្នុងករណីមានគ្រោះទឹកជំនន់កើតមានឡើង បើទោះបីពេលនេះទឹកមិនទាន់ហក់ឡើងក៏ដោយ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

បន្ទាយមានជ័យ: ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុ ក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ជារៀងរាល់ឆ្នាំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចទីទួលសុវត្ថិភាពសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។លោកអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២៣។លោក អ៊ុំ រាត្រី បន្តថា ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់ជាស្រេច នូវទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កើតមានឡើងនៅរដូវវស្សានេះ។ មួយវិញទៀតលោក ក៏បានជំរុញណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវត្រៀមឱ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កើតមានឡើង។ការដាក់ចេញនូវវិធានការនេះឡើង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនពិសេសខេត្តជាប់សមុទ្រទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ ជា ថន

ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្រោយពីមានការហក់ឡើងរយៈពេល ២ទៅ៣ថ្ងៃមកនេះ បានស្រកចុះទៅវិញលែងជាក្ដីបារម្ភហើយ ខណៈការស្រកចុះខ្លាំងនៅថ្ងៃទី ៣ ខែសីហានេះតែម្ដង។ នេះបើតាមការលើកឡើងរបស់មន្រ្តីមូលដ្ឋានដែលបន្តតាមដានស្ថានភាពទឹកជាប្រចាំថ្ងៃ។ លោក លឹម សំបូរ ចៅសង្កាត់រងទី១ សង្កាត់ស្ពានថ្ម ថ្លែងពេល​កំពុងត្រួតពិនិត្យស្ថានភាព​ទឹកជា​មួយមន្រ្តីមកពីថ្នាក់ខណ្ឌថា ​ឈានមកដល់ថ្ងៃទី៣ខែសីហា ឆ្នាំ ២០២៣នេះ ស្ថានភាពកម្ពស់​ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ​រាជធានីភ្នំពេញ បានស្រកចុះទៅវិញ​លែង​បង្កជាក្ដីបារម្ភ។ លោកបន្តថា ទោះជាយ៉ាងណាមន្រ្តីមូលដ្ឋាន​នៅតែបន្តតាមដានស្ថានភាពទឹក​ទោះមានការស្រក​ចុះក្ដីពីព្រោះបញ្ហាគ្រោះធម្មជាតិ ​គឺមិនអាចឃើញ ​ដឹងមុនបានទេ ​ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេស ចាប់ពីខែ វិច្ឆិកា ឬខែធ្នូ ទើបផុតក្ដីបារម្ភពីបញ្ហាទឹកជំនន់។ លោក លឹម សំបូរ សង្ឃឹមថា ជំនន់ឆ្នាំនេះ ​មិនជន់លិចធ្ងន់ធ្ងរដូចប៉ុន្មានឆ្នាំមុនទៀតនោះទេ ខណៈអាជ្ញាធរ​បានជួសជុល ​និងសាងសង់ផ្លូវសងខាងស្ទឹង ​ខ្ពស់ជាងមុន ថែមទាំង​មានការបុកដែកចុះទៅក្រោមថែមទៀតផង។ សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ​ គឺមានការជន់លិចនៅតាមបណ្ដាខេត្តមួយចំនួន រួមមាន៖ ខេត្តកំពត ខេត្តកែប ​ខេត្តកំពង់ស្ពឺ ជាដើម។ ចំពោះទឹកស្ទឹងព្រែកត្នោត ដែលបានហក់ឡើង​កាលពីថ្ងៃទី ១ និងថ្ងៃទី ២ សីហាម្សិលម៉ិញ ខណៈជំនន់នេះមានប្រភពមកពីខាងលើដែល​សំដៅលើខេត្តកំពង់ស្ពឺ៕អត្ថបទ៖ គឹមហុក  

ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

ស្ថានភាពគ្រោះមហន្តរាយក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣ +ស្រុកកោះញែក៖ -នៅត្រង់ចំណុចស្ពានអូរជីមៀត បានស្រកចុះឃើញតួស្ពានបេឡេត៍(អាចធ្វើចរាចរណ៍ឆ្លងកាត់ទៅមកបានចំពោះម៉ូតូ និងរថយន្តធុនតូច)។ +ស្រុកកែវសីមា ជំនន់ទឹកភ្លៀង បានជន់លិចចំនួន៣ ឃុំ ក្នុងនោះ៖ -ឃុំស្រែឈូក៖ បានខូចខាតផ្លូវប្រវែង២០០ម៉ែត្រ ដែលជាផ្លូវគម្រោងមូលនិធិឃុំ, ខូចខាតដំណាំកសិកម្មចំនួន ៤១ ហិកតា ស្មើនឹង៣៤ គ្រួសារ ប៉ុន្តែមិនមានការជន់លិចចូលដល់ផ្ទះប្រជាពលរដ្ឋទេ។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។-ឃុំស្រែខ្ទុម៖ បានប៉ះពាល់ដល់ភូមិចំនួន ៥ ភូមិ មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ៧១ខ្នងផ្ទះ ក្នុងនោះរងគ្រោះស្រាលចំនួន ៥១ខ្នងផ្ទះ និងរងគ្រោះមធ្យមចំនួន២១ ខ្នងផ្ទះ និងមានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៣៣ហិកតា។រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។-ឃុំស្រែព្រះ៖មានការជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងផ្ទះ មានការលិចលង់ផលដំណាំប្រជាពលរដ្ឋចំនួន ៨ហិកតា និងខូចខាតផ្លូវនៅឃុំស្រែព្រះអស់ប្រវែង២០០ម៉ែត្រ។ រហូតមកដល់បច្ចុប្បន្ននេះទឹកបានស្រកចុះមកនៅកម្រិតធម្មតាវិញ។ +ស្រុកអូររាំង ៖ទឹកបានហូរច្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦A ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ)ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចខាតទាំងស្រុងមិនអាចធ្វើដំណើរបានគ្រប់មធ្យោបាយយានយន្តគ្រប់ប្រភេទ។  

របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពក្នុងខេត្តមណ្ឌលគិរីរយៈពេល២៤ម៉ោងសម្រាប់ថ្ងៃទី 02.08.2023១/អំពីអាកាសធាតុមានភ្លៀងធ្លាក់ពីតិច ទៅមធ្យមដោយកន្លែង ២/ ផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង 1 ស្រុកកោះញែក_ឃុំណងឃីឡឹកទឹកទន្លេរស្រែពកបានស្រក ២តឹកមកដល់ម៉ោងនេះស្ថានភាពផ្លូវទៅភូមិកោះម្យើល ភូមិស្រែជ្រៃ ភូមិណងឃីឡឹក គឺត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ និងខូចខាតផ្លូវមួយចំនួន និងបន្តស្រកចុះ។_ ឃុំសុខសាន្ត ស្រែសង្គម_ស្ថានទឹកអូរច្បារពុំមានអ្វីគួរកត់សម្គាល់ឡើយ។2 ស្រុកកែវសីមាស្ថានភាពទឹកបានស្រក់ជាបន្តបន្ទាប់ នៅក្នុងឃុំស្រែខ្ទុម_ឃុំមេម៉ង់កំពុងបន្តតាមដានទឹកភ្លៀងចំនុចអូរទេ 3ស្រុកអូររាំង_ស្ថានភាពផ្លូវ ៧៦Aបន្តប្រែប្រួលបាក់ស្រុត _កំលាំងសង្រ្គោះបានកសាងផ្លូវវាងដើម្បីសម្រួលការធ្វើដំណើរ_ភ្លៀងបន្តធ្លាក់សរុបរួមស្ថានភាពទឹកទន្លេស្រែពក និងទឹកអូរបានបន្តស្រកចុះ ។ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់មូលដ្ឋាន កងកំលាំងបានត្រៀមរួចរាល់ដើម្បីចេញសង្រ្គោះ។

អាងទឹកត្រពាំងថ្ម ក្រោយពង្រឹងពង្រីកតួទំនប់ អាចស្តុកទឹកទុកក្នុងបរិមាណ​​​៣០០លានម៉ែត្រគុប និង ធ្វើជាផ្លូវប្រវត្តិសាស្រ្ត
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

បន្ទាយមានជ័យ ​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣--អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ​ក្រោយពីបាន​ពង្រឹងពង្រីក ដោយចាក់បេតុងតួទំនប់អាង​​អាចស្តុកទឹកទុក ក្នុងបរិមាណប្រមាណ ៣០០លានម៉ែត្រគុបនិងធ្វើជាផ្លូវប្រវត្តិសាស្រ្ត ​​ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅ តំបន់នានា នៃព្រំដែនដ៏មានសារៈសំខាន់ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ភូមិ ភាគពាយព្យ នៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ដែលជាប្រធានមុខព្រួញទទួលទិសខេត្តបន្ទាយមានជ័យ ក្នុងឱកាសដឹកនាំសហការី មន្ទីរធន ធានទឹកនិងឧតុនិយម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានចុះធ្វើការពិនិត្យលើការងារពង្រឹង និង ពង្រីកតួទំនប់អាងត្រពាំងថ្ម ​កាលពីថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ​។ ឯកឧត្តមបានឱ្យដឹងទៀតថា ក្រោយពីទទួលបាននូវបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹកនិងឧតុនិយម និងដោយទទួលបាននូវការគាំទ្រ សហការយ៉ាងពេញទំហឹង ពីសំ ណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការដឹកនាំ និងបញ្ជាផ្ទាល់លើការងារសាងសង់ផ្លូវប្រវត្តិ សាស្រ្តលើទំនប់អាងត្រពាំថ្ម ដើម្បីតភ្ជាប់ទៅបណ្តាខេត្តដែលនៅជាប់នឹងតំបន់ព្រំដែនជាពិសេស និង បន្ទាន់ឱ្យបានទាន់ពេលវេលា សម្រាប់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ទៀតថា ក្រសួងធនធានទឹក បានផ្តោតការយកចិត្ត​ទុកដាក់ ក្នុងយុទ្ធសាស្រ្ត ធ្វើការពង្រឹង និងពង្រីកសក្តានុពលរបស់អាងត្រពាំងថ្មខ្នាតធំ របស់​ប្រទេសកម្ពុជាមួយ នេះជាប្រចាំ ចាប់តាំងពីតំបន់ប្រព័ន្ធធារាសាស្រ្តនេះ ស្ថិតក្នុងសមរភូមិប្រយុទ្ធគ្នា ក្នុងសង្រ្គាមរវាងខ្មែរនិង ខ្មែរ កាលពីអតីតកាល ដោយគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំង​មូល ត្រូវរងការខូចខាតដោយទឹក ជំនន់គ្រប់ប្រភេទ។ រហូតមកដល់ឆ្នាំ២០១៣ ដោយមានគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព័ន្ធធារាសាស្រ្តនេះ បានធ្វើការជួសជុលស្តារឡើងវិញទាំងស្រុង ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពធ្វើការស្រោចស្រព លើផ្ទៃដីស្រែបានចំនួន ៣៥ ០០០ហិកតា និងអាចបង្កបង្កើនផលបាន ៣ដងក្នុងមួយឆ្នាំ ដោយមានការគ្រប់គ្រងបានត្រឹមត្រូវ ក្នុងការ ដោះស្រាយទឹកការស្រោចស្រព និងការស្តុកទឹកទុករហូតដល់តំបន់៣ នៃបឹងទន្លេសាប ដោយធ្វើសមា ហរណកម្ម ជាមួយនឹងប្រព័ន្ធធារាសាស្រ្តស្រែង, ប្រព័ន្ធប្រឡាយកុមារ, ប្រព័ន្ធធារាសាស្រ្ត​អន្សងនាវណាំតាវ, ប្រព័ន្ធធារាសាស្រ្តស្រែល្អ, ប្រព័ន្ធធារាសាស្រ្តតាម៉េង, និងប្រព័ន្ធធារាសាស្រ្តពន្លៃ ៕ ដោយឈុន សារ៉ាត