ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានដឹកនាំមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការ និងអាស៊ាន ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (ACDM) លើកទី៤៤ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៥ ផ្សេងទៀត នៅទីក្រុងបានដាសឺរីបឺហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ

ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤
26 នាក់

(ប្រ៊ុយណេ)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. បានដឹកនាំមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការ និងអាស៊ាន ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន (ACDM) លើកទី៤៤ និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៥ ផ្សេងទៀត នៅទីក្រុងបានដាសឺរីបឺហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេចាប់ពីថ្ងៃទី៧ ដល់១០ ខែឧសភា ឆ្នាំ២០២៤ ។
កិច្ចប្រជុំពាក់ព័ន្ធចំនួន៥ នេះរួមមានៈ៖
១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល-អាហាលើកទី២០
២. កិច្ច្បបជុំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិន លើកទី៧
៣. កិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកជប៉ុនលើកទី៧
៤. កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកសាធារណរដ្ឋកូរ៉េ លើកទី៦ និង
៥. វិទិកាភាពធន់គ្រោះមហន្តរាយអាស៊ាន (ADRP) លើកទី៥
ក្នុងនាមជាអនុប្រធាននៃកិច្ចប្រជុំ ឯកឧត្តម គីម វីរៈ បានប្រកាសទទួលដឹកនាំ និងសម្របសម្រួលជាមួយអាស៊ាន និងប្រទេសជាសមាជិកមួយចំនួនទៀត រៀបចំអនុវត្តលំហាត់សមយុទ្ធឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយថ្នាក់អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ ២០២៥។