ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី១១ ខែសីហានេះ !
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖  ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម សូមអបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»
ថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣

  (ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ  និងថ្នាក់ដឹកនាំ  ព្រមទាំងមន្រ្តីរាជការនៃ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។ យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែង បន្ដហក់ឡើងបន្ទាប់ ពីមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ
ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣

ស្ទឹងត្រែង៖ មន្ត្រីមន្ទីរធនធានទឹក ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ទឹកក្នុងដងទន្លេទាំង៤ បានហក់ឡើង ជាបន្តបន្ទាប់ ក្រោយមានភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ តែមិនទាន់បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ។ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពស់ទឹកទន្លេទាំង៤ ក្នុង ខេត្តស្ទឹងត្រែង គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា នេះ គឺមិនទាន់មានការហក់ឡើងដល់កម្រិតប្រកាសឲ្យមាន ការប្រុងប្រយ័ត្ននៅឡើយទេ តែស្ថានភាពកម្ពស់ទឹក ដែលមានការឡើងជន់ខ្លាំង ចាប់តាំងពីថ្ងៃទី០១ និង ថ្ងៃ០២ ខែសីហា មក ដែលក្នុងរយៈពេលមួយយប់ៗ ទឹកបានឡើងជាងមួយម៉ែត្រ តែនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែសីហា នេះ ទឹកបានថយបន្តិចវិញ នៅទន្លេសេកុង ។ លោកបានឱ្យដឹងថា ទឹកទន្លេមេគង្គ ព្រឹកថ្ងៃទី៤ ខែសីហា នេះ បានហក់ឡើងដល់ជាង៨ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ជាង១០ម៉ែត្រ។ ទន្លេសេកុង នៅព្រឹកថ្ងៃនេះ ទឹកបានស្រក ចុះមកត្រឹម៩ម៉ែត្រ៧០ ហើយកម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន គឺជាង១១ម៉ែត្រ រីឯទន្លេសេសាន កម្ពស់ទឹក នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ​ បានហក់ឡើងជិត៩ម៉ែត្រ ហើយកម្រិត​ទឹកប្រកាស​ឱ្យប្រុងប្រយ័ត្ន គឺ១០ម៉ែត្រកន្លះ ។ ការហក់ឡើង នៃកម្ពស់ទឹកតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត ​មិនទាន់បានបញ្ជាក់ពី ផលប៉ះពាល់នៅតាមបណ្ដាភូមិ ឃុំ ស្រុក និងតាមតំបន់ទំនាបនៅឡើយទេ​ ប៉ុន្តែអាជ្ញាធរខេត្ត បានចេញ សេចក្ដីណែនាំ ​និងជូនដំណឹងដល់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមដងទន្លេ ឲ្យមាន​ការប្រុងប្រយ័ត្ន និង ត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលអាជ្ញាធរតាមមូលដ្ឋានបានរៀបចំរួចរាល់៕អត្ថបទ៖ មាស ផល្លា  

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៣ ខែសីហានេះ !
ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី២ ខែសីហានេះ !
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែងទី២៖ ទន្លេមេគង្គ-ក្រចេះទី៣៖ ទន្លេមេគង្គ-កំពង់ចាមទី៤៖ ទន្លេបាសាក់-ចតុមុខទី៥៖ ទន្លេមេគង្គ-អ្នកលឿងទី៦៖ ទន្លេបាសាក់-កោះខែលទី៧៖ ទន្លេសាប-ព្រែកក្តាមនិងទី៨៖ ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣)
ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២៖ តំបន់ខ្ពង់រាប* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣៖ តំបន់មាត់សមុទ្រ* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

សេចក្ដីប្រកាសស្ដីអំពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវ ដល់ប្រជាជនរស់នៅក្នុងខេត្តជាប់ទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នពីព្រោះ ដោយកម្ពស់ទឹកអាចនឹងហក់ឡើងនៅរយៈពេលពី ៣-៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើ នៃប្រទេសកម្ពុជា។

សេចក្តីប្រកាស ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០២-០៨ ខែសីហា ឆ្នាំ២០២៣)
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី0២-0៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣)
ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣) សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។