English Khmer

យើងរួមគ្នាប្រឆាំងមេរោគ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល!

ស្វីសប្រកាសផ្តល់ជំនួយបន្ត ដើម្បីពង្រឹងប្រព័ន្ធផ្តល់ដំណឹងពីគ្រោះមហន្តរាយ

(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះការអនុវត្តន៍ប្រកបដោយភាពល្អប្រសើរ ចំពោះប្រព័ន្ធផ្តល់ដំណឹងជាមុនពីគ្រោះមហន្តរាយនៅកម្ពុជា ដែលជាការរួមចំណែកកាត់បន្ថយហានិភ័យបានមួយកម្រិតដល់ប្រជាពលរដ្ឋកម្ពុជាពីគ្រោះមហន្តរាយនានា។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោក ម៉ាកឃឺស ប៊ួរលី (Markus Buerli) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស គាំទ្រស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការពង្រីកប្រតិបត្តិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា តាមរយ:អង្គការភីន (People In Need) និងអង្គការអាក់សិនអេត។ អង្គការភីន ដោយមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបបាននឹងបញ្ចប់ជំហានទី១ ក្នុងការអនុវត្តគម្រោងប្រព័ន្ធផ្តល់ដំណឹងជាមុនពីករណីគ្រោះមហន្តរាយ តាមរយៈសារជាសំឡេងតាមទូរស័ព្ទ លេខ១២៩៤។ លោក ម៉ាកឃឺស ប៊ួរលី បានកោតសរសើរចំពោះកិច្ចសហការលើគម្រោងនេះ។ លោក ម៉ាកឃឺស ប៊ួរលី បានលើកឡើងថា ដោយផ្អែកតាមការអនុវត្តដំណាក់កាលទី១ ដោយមានការសហការគាំទ្របានល្អពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ជំនួយឱ្យអង្គការភីនបន្តគម្រោងនេះ សម្រាប់ជំហានទី២ ដើម្បីពង្រឹងប្រព័ន្ធផ្តល់ដំណឹងជាមុននេះឱ្យកាន់តែមានភាពទំនើប ដែលអាចផ្តល់ដំណឹងដល់ប្រជាជននៅមូលដ្ឋានបានទូលំទូលាយជាងមុន ទាន់ពេលវេលា ពេលមានហានិភ័យគ្រោះមហន្តរាយកើតមានឡើងនៅទីតាំងណាមួយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អង្គការដៃគូ របស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ ក៏ដូចជាប្រជាជន និងរដ្ឋាភិបាល នៃប្រទេសស្វីសដែលជានិច្ចកាលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យគ្រោះមហន្តរាយគ្រោះមហន្តរាយផ្សេងៗនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប លោក ម៉ាកឃឺស ប៊ួរលី ពីផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៣ និងស្នើរដ្ឋាភិបាលស្វីស ជួយគាំទ្រដល់ផែនការសកម្មភាពនេះ៕

គេហទំព័ររបស់ស្ថាប័នផ្សេងៗ
   ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    ក្រសួង​សុខាភិបាល    ក្រសួងធនធានទឹក និងឧត្តុនិយម    ក្រសួងអភិវឌ្ឍន៍ជនបទ    ក្រសួងមហាផ្ទៃ    ក្រសួងអប់រំ យុវជន និងកីឡា    ក្រសួងសាធារណៈការ និងដឹកជញ្ជូន    ក្រសួងបរិស្ថាន    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់    ក្រសួងពាណិជ្ជកម្ម    ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ    ក្រសួងការពារជាតិ    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ    ក្រសួង​ឧស្សាហកម្ម​រ៉ែ និងថាមពល    ក្រសួងព័ត៌​មាន    ក្រសួង​យុ​ត្ដិ​ធម៌    ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ    ក្រសួងផែនការ    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍    ក្រសួងធម្មការ និងសាសនា    ក្រសួងទេសចរណ៍    ក្រសួងកិច្ចការនារី    ក្រសួងមុខងារសាធារណៈ